ខេត្តព្រះវិហារ ៖ គូស្នេហ៍មួយគូស្រឡាញ់ គ្នារាប់ខែមកហើយដោយបានរួមរស់ជាមួយ គ្នារាប់ភ្លេច ប៉ុន្តែទីបំផុតខាងប្រុសចង់ដោះដៃយករួចខ្លួន តែខាងស្រីមិនសុខចិត្តបោះ បង់ខ្លួនប្រាណឲ្យទទេនោះទេ ទើបសម្រេច ចិត្តប្ដឹងឲ្យសមត្ថកិច្ចអូសកប្រុសព្រាននោះ មកទទួលខុសត្រូវ។
យោងតាមពាក្យបណ្ដឹងរបស់នារីរង គ្រោះអាយុ១៦ឆ្នាំ ដែលនគរបាលរដ្ឋបាល កំពង់ប្រណាកទទួលបានកាលពីថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ថា រ៉ាវី ហៅយ៉ា ស្នាក់នៅបណ្តោះ អាសន្នក្នុងភូមិស្រះឈូក សង្កាត់កំពង់ ប្រណាក បានរួមរស់ជាមួយនាងរាប់ខែមក ហើយ តែជននេះមិនចង់ទទួលខុសត្រូវ ទើបនាងសម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យជួយ រកយុត្តិធម៌។
នារីរងគ្រោះបានបន្តថា កន្លងមកជន សង្ស័យ និងរូបនាងធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយគ្នារយៈពេលប្រហែល៣ខែ រហូតដល់ជនសង្ស័យលួងលោមនាងរួម ភេទបានសម្រេចរហូតដល់ទៅ៣លើក ដែលលើកទី១មិនបានចាំថ្ងៃ រួមភេទបាន ២ដង ដោយមិនបានប្រើស្រោមអនាម័យ ទេ, លើកទី២មិនចាំថ្ងៃរួមភេទបាន២ដង មិនបានប្រើស្រោមអនាម័យទេ និងលើក ទី៣ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ រួមភេទបានចំនួន៦ដងក្នុងមួយយប់។
នារីរងគ្រោះបន្តទៀតថា ក្រោយពីរួម រស់ និងរួមភេទជាមួយគ្នាបានសម្រេចជា ច្រើនលើកមកប្រុសព្រានរូបនោះមិនចង់ ទទួលខុសត្រូវ ហើយក៏រត់គេចបាត់ទៀត ទើបនាងមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌៕ ហេង នរិន្ទ្រ