ព័ត៌មានទាន់ហេតុការណ៍៖

បីពន្លាករងរបួសបីកន្លែង អំពើហិង្សារវាងកម្មកជៀរជ័រដូចគ្នា

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្មករជៀរជ័រពីរនាក់ បានប្រើហិង្សាដាក់គ្នាបណ្តាលអោយភាគីម្ខាងបានរងរបួសបីកន្លែង បន្ទាប់ពីពួកគេកើតមានទំនាស់ពាក្យសម្តី ។ ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃពុធ ១៥កេីត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចឡូត៍កៅស៊ូលេខ34.A ភូមិ ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នគរបាលបានអោយដឹងថា ករណីនេះបង្កឡើងដោយជន សង្ស័យឈ្មោះ ហ៊ីម សាវី ភេទប្រុស អាយុ30ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរកម្មករជៀរជ័រកៅស៊ូ រស់នៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ នគរបាលបន្តថា ជននេះបានធ្វើសកម្មភាពយកពន្លាកជៀរជ័រកៅស៊ូចាក់ទៅលើជនរងគ្រោះឈ្មោះឆែម ឈឿន ភេទប្រុស អាយុ ៣៥ឆ្នាំជាតិខ្មែរ មុខរបរកម្មករជៀរជ័រដូចគ្នា រស់នៅភូមិ-ឃុំ ជាមួយគ្នាបណ្ដាលអោយរងរបួសចំនួន០៣កន្លែង ចំខ្នងខាងឆ្វេង០១កន្លែង និងចំខ្នងខាងស្ដាំ០២កន្លែង ។

នគរបាលបានបញ្ជាក់ថា អំពើហិង្សានេះមូលហេតុផ្តើមឡើងដោយទំនាស់ពាក្យសំដីនឹងគ្នា។

នគរបាលប្រាប់ថា ក្រោយពេលទទួលបានព៌តមានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ឃាត់ខ្លួុនជនសង្ស័យឈ្មោះហ៊ីម សាវី បញ្ជូនមកអធិការ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖