ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្ដោងរ៉ឺម៉កបត់ឆ្វេងត្រូវម៉ូតូ១គ្រឿងទៀតបុកបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កបត់ឆ្លងផ្លូវដោយខ្វះស្មារតីប្រុងប្រយ័ត្នពេញទំហឹង កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ ជា សីហា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់បាក់ជើងឆ្វេង) ជិះម៉ូតូម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BN-8719 ។ ចំណែកភាគីបង្កជិះម៉ូតូប្រភេទចាប់ឆាយសណ្តោងរ៉ឺម៉ក គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចបាត់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូសណ្ដោងរ៉ឺម៉កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ លុះជិះមកដល់ចំណុចកើតហេតុ ក៏បត់ឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈនោះក៏មានម៉ូតូមួយគ្រឿងជិះដោយឈ្មោះ ជា សីហា(ជនរងគ្រោះ) ដោយឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពេញមួយទំហឹងបណ្ដាលឲ្យរងរបួសបាក់ជើងឆ្វេង ។ រីឯអ្នកជិះម៉ូតូសណ្ដោងរ៉ឺម៉កបានទុកម៉ូតូរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ ។ ចំណែកឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចជំនាញចុះវាស់វែង កសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាដើម្បីត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖