ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗ ចំណែកបក្ខពួកវាខ្លះទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប រួចពីជនរងគ្រោះកុំពុងតែធ្វើដំណើរតាមដងផ្លូវ កម្ពុជាក្រោម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃចន្ទ ៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវកម្កុជាក្រោមសមត្ថកិច្ចបានដេញតាមប្រម៉ាញ់ពីក្រោយរហូតមកដល់មុនីវង្សកែងផ្លូវលេខ២៥០ សង្កាត់បឹងព្រលិត ខណ្ឌ៧មករាទើបចាប់ខ្លួនបាន ។
ជនសង្ស័យទី១ ឈ្មោះ លានឌីណែត ភេទប្រុស កើតនៅ២០០១ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យ ទី២-សុខគា រ៉ាប៊ីភេទប្រុស កើតឆ្នាំ២០០១ មានមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខE6ផ្លូវ២១១សង្កាត់វាលវង្សខណ្ឌ៧មករា ។
ជនសង្ស័យទី័៣ ឈ្មោះ ឡាយពេជ្របញ្ញាភេទប្រុស កើតឆ្នាំ១៩៩៨ផ្ទះលេខ៧៧៣ផ្លូវលំក្នុងសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រីឯម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់នោះម៉ាកស៊ុយស៊ូគីឡែត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1DJ0752 តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចបានឮសម្លេងស្រែកឆោឡោពីប្រជាពលរដ្ធទើបដាក់កម្លាំងពួន និងសហការណ៍ជាមួយសមត្ថកិច្ចការិយាល័យចាប់បានភ្លាមៗតែម្ដងនៅនឹងផ្លូវព្រះមុនីវង្ស និងកែងផ្លូវ២៥០ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ក្រោយពេលកើតហេតុចាប់ខ្លួនបានជនសង្ស័យសកម្មភាពឆក់ខាងខាងលើ សមត្ថកិច្ចបាននាំខ្លួន ទាំងបីនាក់ ទៅសាកសួរនៅឯប៉ុស្តិ៍បឹងព្រលិតរួមនឹងវត្ថុតាង បន្តដើម្បីកសាងសំណុំរឿងបញ្ជូនខ្ទួនផ្នែកជំនាញព្រទណ្ឌខាងក្រុង ចាត់ការបន្តតាមច្បាប់៕ ស រស្មី