ភ្នំពេញ: ក្រុមហ៊ុនខ្សែកាបអ៊ុបតិចសហការជាមួយនឹងអគ្គិសនីកម្ពុជា កំពុងតែកាត់ខ្សែ ស្រាប់តែ ទុស្សេឆេះបង្គោលភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមហ៊ុនខ្សែកាបអ៊ុបតិចសហការជាមួយ និងអគ្គិសនីកម្ពុជាបានចុះមកកាត់ខ្សែភ្លើងដែរធ្លាក់ និងរញេរញ៉ៃ ផងដែរខណៈកំពុងតែកាត់ខ្សែភ្លើង ស្រាប់ដើមឈើមួយដើមក៏បានដួលហើយបណ្ដោយឲ្យ ឆ្លងទុស្សេបង្គោលខ្សែភ្លើងបណ្ដោយឲ្យ ឆាបឆេះផ្អើលទាំងព្រឹក ត្រូវអណ្តាតភ្លើងឆាបឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅចេញពីផ្នែកខាងលើមុន ទើបឆ្លងរាលដាល ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរថយន្តពន្លត់អគ្គិភ័យមកបាញ់អស់មួយគ្រឿង ទើបរលត់ ផងដែរ ។
ក្រោយកើតហេតុក្រុមហ៊ុនខ្សែកាបអ៊ុបតិចសហការជាមួយនឹងអគ្គិសនីកម្ពុជា បានហៅរថយន្តមកកាត់ដើមឈើដែរដួលនោះយកចេញផងដែរដើម្បីកុំឲ្យស្ទះចរារចណ៍៕ ស រស្មី