ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះរបស់លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងខ្ទេចទាំងព្រឹក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ១ខ្នង ធ្វើពីឈើលើថ្មក្រោម ត្រូវភ្លើងឆេះខ្ទេចគ្មានសល់ ក្រោយពីម្ចាស់បានចាកសោ ចោលមិននៅផ្ទះ ។ ហេតុការណ៍បភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង ១៥ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលម្ចាស់មិននៅផ្ទះ ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ជាកម្មសិទ្ធរបស់លោកសូរិន្ទី រ៉ាវុឌ្ឍី ជាប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ផ្ទះនេះទំហំ១០ម៉ែត្រគុណនឹង១២ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង និង ថ្មខាងក្រោម ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានផ្សែងខ្មួលចេញពីផ្នែកខាងលើនៃផ្ទះនិងបានឆេះសន្ធោសន្ធៅខ្លាំងងតែម្តង ឃើញដូចនេះប្រជាពលរដ្ឋ បាននាំគ្នាមកជួយពន្លត់ និង ទាក់ទងសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង មកជួយបាញ់ពន្លត់ ។

ប្រជាពលរដ្ឋបានប្រាប់ទៀតថា ពួកគាត់មិនដឹងថា ផ្ទះខាងលើដែលឆេះមិនទាន់ដឹងពីមូលហេតុពិតនោះដែ ។

សមត្ថកិច្ចបានឲ្យដឹងទៀថា សមត្ថកិច្ចនៅមិនទាន់ជាក់លាក់ដោយសារអ្វីនោះទេ នៅវេលាកើតហេតុភ្លើងស្រាប់តែងនិងផ្សែងខ្មួលខ្មាញ់ទៅលើទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងបានរាយការណ៍ ទៅសមត្ថកិច្ចនគរបាល ទើប ហៅរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ពន្លត់ ជាច្រើនគ្រឿងប៉ុន្តែអ្វីៗបានហួសទៅហើយ គឺអគ្គិភ័យបានឆេះខ្ទេចផ្ទះឈើផ្នែកអស់ទៅហើយ ។

សមត្ថកិច្ចបានបញ្ជាក់ថាផ្ទះខាងលើមានទំហំ ១០ គុណនឹង១២ ម៉ែត្រធ្វើពីថ្មក្រោមខាងលើឈើប្រក់ដំបូលស័ង្កសី ។ ចំពោះទ្រព្យសម្បត្តិខូចខាតមានគ្រែពូក តុ ទូនិង គ្រឿងសង្ហារឹមផ្សេងទៀត ។ ប៉ុន្តែមិនមានការខូចខាតលុយកាក់មាសប្រាក់នោះទេ ព្រោះតែផ្ទះខាងលើនេះ ម្ចាស់ទុកចោល ៕ ចន្ថា


ចែករំលែក៖