ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាកម្មករចាំចម្ការម្នាក់ហត់ហេវដើរដួលកណ្ដាលវាលស្រែបណ្តាលឲ្យគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៤២នាទី នៅ​ចំណុ​ចអូរដំណាក់ភូមិសាស្ត្រភូមិបោសចំបក់ ឃុំទីពោ​ ស្រុក​សន្ទុក ខេត្តកំពង់ធំ មានករណីមនុស្សស្លាប់ដោយសារគាំងបេះដូង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឌឿន សាវឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែ​រមុ​ខរបរកម្មករ(ចាំចំការ)មាន​ទី​លំនៅភូមិលាភទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ​ ។ ជនរងគ្រោះជាមនុស្សញៀនស្រាត្រូវបានប្អូនបង្កេីតឈ្មោះ ឌឿន ប៊ុន​នឿន ភេទប្រុស អាយុ ៣៧ឆ្នាំ យកមកនៅជាមួយឲ្យចាំចំការ​ របស់ខ្លួននៅចំណុចអូរឡិកឡក់ភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្ត​កំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ឌឿន ប៊ុននឿន ភេទប្រុសអាយុ ៣៧ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោ បានបញ្ជាក់ថា បងរបស់ខ្លួនឈ្មោះ ឌឿន សាវឿន នេះជាមនុស្សញៀនស្រាយូរឆ្នាំមក​ហេីយដោយ ខ្លួនចង់ឲ្យដាច់ស្រាផង និងចង់ឲ្យមានការងារធ្វេីផងបានយកមកនៅជាមួយ បងប្អូនខ្លួនមានឈ្មោះឌឿន សំណាង និងឈ្មោះឌឿន សម្បត្តិវិជ្ជា ព្រមកម្មករបីនាក់ទៀត ។

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីស្រាប់តែបាត់បងរបស់ខ្លួន(ជនរងគ្រោះ)មិនឃេីញមករោងក៏បាននាំបង ប្អូននិងកម្មករដេីររកមេីល តាមចំការតាមវាលស្រែតែមិនឃេីញ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង១៥និង៤២នាទី ទេីបបានប្រទះឃេីញសាសពបងខ្លួនដេកស្លាប់នៅវាលចំណុចអូរដំណាក់ភូមិស្រែស្រម៉ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំទីពោ បានដឹកនាំកំលាំងនិងសហការណ៍ជាមួយជំនាញនិងក្រុមគ្រួសារសព ។ បានចុះដល់ទីកន្លែងកើតហេតុដេីម្បីពិនិត្យកន្លែងកើតហេតុ និងសាកសព ។

តាមការពិនិត្យនៅជុំវិញ កន្លែងកើតហេតុនិងនៅលេីដង ខ្លួនសាកសពពុំឃេីញមានស្លាកស្នាមអ្វីគួរកត់សំគាល់ជាករណីឃាតកម្មទេ ។

ឆ្លងតាមនឹងពិនិត្យ និងការបំភ្លឺពីសាច់ញាតិគ្រួសារជនរងគ្រោះ ទើបសនិដ្ឋានបានថា សាកសពជនរងគ្រោះស្លាប់ដោយការហេវហត់ដេីរដួលគាំងបេះដូងស្លាប់ ។

ក្រោយពិនិត្យរួចសាកសពជនរងគ្រោះត្រូវបានធ្វេីកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖