ភ្នំពេញ៖ ស្របពេលដែលថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៧ កក្កដានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ស្តីពីផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាផែនការការពារដល់ក្បួនដង្ហែយុទ្ធនាកានានារបស់គណបក្សនយោបាយនិមួយៗ ដើម្បីធានាបាននូវសុវតិ្ថភាពខ្ពស់ និងជាពិសេសថ្នាក់ដឹករបស់គណបក្សកាន់អំណាច ដែលមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងអញ្ជើញជាគណៈអធិបតីភាពក្នុងអង្គមិទិ្ទញរំលឹកខួបកំណើតគណបក្ស និងប្រកាសបើកក្បួនយុទ្ធនាការឃោសនាថ្ងៃដំបូង ។
ផែនការការពារយ៉ាងតឹងរ៉ឹងនេះធ្វើឡើងស្របពេលដែលមានព័ត៌មានបំភិតបំភ័យបំប៉ោង តាមរយៈបណ្តាញសង្គមថានិងមានករណីនេះ ករណីនោះនៅក្នុងថ្ងៃឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ។
ថ្លៃងនៅក្នុងឱកាសប្រកាសផ្ទេភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃពុធ ៧រោច ខែមឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលប្រជុំ នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៤ ជួន សុវណ្ណ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតដល់លោកអធិការនគរបាលខណ្ឌទាំង១២ត្រូវមានមុខជាប្រចាំសំរាប់ថ្ងៃក្នុងខែកក្កដានេះ និងបិទច្បាប់ ។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានជម្រុញឲ្យសមត្ថកិច្ចទាំងអស់ត្រូវបង្កើនការរឹតបន្តឹងសន្តិសុខនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់ក្រោយការបោះឆ្នោតឲ្យបានម៉ឺងម៉ាត់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការពារថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ លោកឧត្តសេនីយ៍ក៏បានលើកបញ្ជាក់ឲ្យកាន់តែច្បាស់ហើយថា ដូចកាលពីអំឡុងឆ្នាំ២០១៣ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនោះ ឃើញថាមានបញ្ហាជាច្រើនដែលជាបទពិសោធន៍ស្រាប់ ។ ហេតុដូច្នេះក្នុងឆ្នាំ២០១៨នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំផែនការ ការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណតិ្តទី៦នេះ គឺផ្អែកទៅលើបទពិសោធន៍ដែលធ្លាប់កើតមាននោះ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានជ្រុញបន្ថែមនិងណែនាំដល់កងកម្លាំងនគរបាលគ្រប់ខណ្ឌទាំងអស់កុំមើលស្រាលលើសភាពការណ៍ឲ្យសោះ ។ លោកឧត្តមសេនីយ៍មានប្រសាសន៍ថា វាអាចកើតមានដូចគ្នា ថយចុះ កើតមានខ្លាំងជាងមុន ឬយ៉ាងណានោះ ។ ចឹងទេបន្ទុកទាំងអស់នេះគឺធ្លាក់មកលើអស់លោក ដែលកំពុងអង្គុយប្រជុំនេះហើយ ហេតុដូច្នេះត្រូវទ្រសភាពការណ៍ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ សាកសមដែលថ្នាក់លើបានផ្តល់ឋានន្តរសកិ្តនាពេលនេះ ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរងទទួលផែនចរាចរណ៍សណ្តាប់ធ្នាប់ក៏បានពន្យល់ត្រួសត្រាយផ្លូវសំរាប់ក្បួនឃោសនារបស់គណបក្សនយោបាយ នៅថ្ងៃទី៧កក្កដានេះថា គណបក្សប្រជាជនកម្ពុជានិងធ្វើពិធីមិទ្ទិញរំលឹកខួប និងបើកយុទ្ធនាការក្បួនឃោសនារកសម្លេងឆ្នោតនៅថ្ងៃដំបូងទី៧កក្កដានេះ នៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រដែលមានសមាជិកចូលរួមជាង៥ម៉ឺននាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។ លោកឧត្តមសេនីយ៍ត្រីដដែលបញ្ជាក់ឲ្យដឹងទៀតថា យុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃដំបូងហើយជក៏ជាព្រឹតិ្តការណ៍ធ្វើឡើងទូទាំងប្រទេសតែម្តងរបស់គណបក្សប្រជាជនកម្ពុជា ដែលផ្សាយបន្តផ្ទាល់ពីកោះពេជ្រទៅតាមបណ្តាខេត្តផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក ក៏បានពន្យល់អំពីតម្រាយផ្លូវរបស់ក្បួនឃោសនាគណបក្សប្រជាជនកម្ពុជា ដែលផ្តើមចេញពីកោះពេជ្រនោះថា មហាជនដែលចូលរួមឃោសនាជាង៥ម៉ឺននាក់នេះ គឺត្រូវប្រើប្រាស់ផ្លូវចំនួន២ខ្សែសំខាន់ក្នុងរាជធានីភ្នំពេញគឺទី១ ផែនគណបក្សខណ្ឌទាំង១២ និងទី២គឺផែនគណបក្សរបស់រាជធានីភ្នំពេញ ។ ផែនបក្សរាជធានីភ្នំពេញគឺបានចូលរួមពីក្រុមយុវជន មានខ្មែរឥស្លាម មានសហគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមានដល់៨ពាន់នាក់ដែលចូលរួម ។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ បន្តថាខ្សែទី១ដែលជាខ្សែបក្សខណ្ឌទាំង១២ត្រូវបានកំណត់រួចហើយគឺក្បួនផ្តើមចេញពីកោះពេជ្រចេញតាមស្ពានភ្លោះឆ្ពោះមកតាមសម្តេចសង្ឈជួនណាតឡើងមកនាគបាញ់ទឹក ហើយបត់ឆ្វេងចូលផ្លូវសុធារសរហូតដល់ភ្លើងស្តុបចំការមន ឆ្លងកាត់ផ្លូវព្រះនរោត្តមឆ្ពោះទៅតាមផ្លូវម៉ៅសេទុង រហូតដល់ភ្លើងស្តុបអ៊ីនធើខន រួចបត់ស្តាំតាមផ្លូវព្រះមុនីរ៉េតទៅដល់ស្តុបអាងទឹករួចបត់ឆ្វេង ចូលផ្លូវនរុត្រង់ឆ្ពោះរហូតដល់ស្តុបដេអិន ហើយបត់ឆ្វេងតាមផ្លូវកម្ពុជាក្រោម(១២៨) ដល់ស្តុបសន្ធរមុខ បត់ឆ្វេងទៀតចូលផ្លូវម៉ៅសេទុងរហូតដល់ស្តុបភ្លើងទេពផន ហើយបត់ស្តាំផ្លូវទេពផនឡើងរហូតដល់ផ្លូវលេខ២៧១ រួចបត់ឆ្វេងវិញតាមផ្លូវ២៧១រហូតដល់ស្ពានអាកាសស្ទឹងមានជ័យរហូតដល់ច្រមុះជ្រូកក្បាលថ្នល់ ហើយបត់ចូលផ្លូវ៦០ម៉ែត្រ ។ លោកឧត្តមសេនីយ៍ត្រីថា ក្បួនដង្ហែបក្សទាំង១២ខណ្ឌនេះគឺប្រើប្រាស់ផ្លូវដូចរៀបរាប់ខាងនេះ ។ ដោយឡែក១ខ្សែទៀតសំរាប់គណបក្សរាជធានីភ្នំពេញនោះគឺ ចេញពីកោះពេជ្រដូចគ្នា ហើយមកដល់ចំណុចសម្តេចសង្ឈជួនណាត បត់ស្តាំតាមបណ្តោយផ្លូវព្រះស៊ីសុវតិ្ថ ត្រង់រហូតដល់ស្ពានជ្រោយចង្វា បត់ឆ្វេងមករង្វង់មូលគួចកាណុង ឆ្ពោះត្រង់តាមផ្លូវលេខ៧០ហៅទំនប់ទួលគោក រហូតមកដល់ភ្លើងស្តុប៥១៦ បត់ចុះទៅភ្លើងស្តុបរតនៈស្រីម៉ៅ ត្រង់រហូតដល់ផ្លូវ៣៣៧ រហូតដល់ផ្លូវ៥៩៨ហើយបត់ឆ្វេងរហូតដល់ភ្លើងស្តុប១៩៨៦ ហើយបត់ចុះទៅភ្នំពេញថ្មី ត្រង់រហូតដល់ភ្លើងស្តុប ហាណូយ ហើយបត់ឆ្វេងត្រង់រហូតឆ្លងកាត់ស្ពានអាកាសផ្សារដីហុយឆ្ពោះទៅសាលាណតប៊្រីដឆ្ពោះទៅចោមចៅ ហើយដល់រង្វង់មូលចោមចៅឡើងផ្លូវជាតិលេខ៤ រហូតដល់ភ្លើងស្តុបទំនប់កប់ស្រូវ ហើយឈប់ក្បួនលើផ្លូវទំនប់កប់ស្រូវនេះដើម្បីធ្វើការជួបជុំគ្នានិងបំបែកក្បួនតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ចេវ ហាក់ ក៏បានបញ្ជាក់ផងដែរថា ក្នុងនោះក៏មានម៉ូតូនាំក្បួនផងដែរចំនួន១៤គ្រឿង ហើយម៉ូតូទាំងនេះចតនៅក្នុងកោះពេជ្ររង់ចាំទទួលទង់បក្សពីគណៈអធិបតីរួចហើយគេមកនាំក្បួនចេញតែម្តង ។ លោកឧត្តមសេនីយ៍ត្រីដដែលក៏បានបញ្ជាក់ថា រថយន្តក្បួនឃោសនាសំរាប់ខណ្ឌនៅឆ្នាំនេះគឺមិនអនុញ្ញាតឲ្យចូលក្នុងមជ្ឈមណ្ឌលកោះពេជ្រទាំងអស់នោះទេ គឺបានកំណត់ឲ្យខណ្ឌចំនួន៦មានចំណតនៅខាងក្រៅកោះពេជ្រ និងខណ្ឌ៦ផ្សេងទៀតនៅខាងក្នុង ហើយធ្វើដូច្នេះដើម្បីចៀសវាងការកកស្ទះច្រកចេញចូល៕ តាឡឹម