ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រុងស្ទឹងត្រែង បានឃាត់ខ្លួន យុវជនម្នាក់ ជាកម្មករឡឥដ្ឋ តាម បណ្តឹងរបស់ អាណាព្យាបាលក្មេងស្រីអាយុ៧ឆ្នាំម្នាក់ជាអនីតិជន ពីបទលួងលោមរំលោភសេពសន្ថវៈ រហូតបានសម្រេច។
ការឃាត់ខ្លួនយុវជនរូបនេះបានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃ ពុធ ៧ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅឡឥដ្ឋ ក្នុងភូមិគីឡូលេខ៨ សង្កាត់-ក្រុង- ខេត្ត ស្ទឹងត្រែង ។
សមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឌៀប ផុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរកម្មករធ្វើឥដ្ឋ ស្នាក់នៅឡឥដ្ឋ ក្នុងភូមិគីឡូលេខ៨ សង្កាត់ស្ទឹងត្រែង។ ដោយឡែក ក្មេងស្រីរងគ្រោះ មានអាយុ ៧ឆ្នាំ ។ ឪពុកក្មេងរងគ្រោះ បានប្តឹងថា កាលពីវេលាម៉ោង ០២ និង១០ នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ជនសង្ស័យ បានលួងលោម កូនស្រីគាត់ម្នាក់នេះ ឱ្យចូលក្នុងរោង កម្មករស្នាក់នៅ ហើយក៏បាន រំលោភសេពសន្ថវៈ កូនស្រីគាត់ បានសម្រេច គ្រាដែលកម្មករចេញពីរោងស្នាក់នៅទៅធ្វើការអស់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួន ដើម្បីសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួងលោម ក្មេងស្រីរូបនេះយកទៅរួមភេទជាមួយខ្លួនប្រាកដមែន ប៉ុន្តែមិនបានស៊ីជម្រៅនោះទេ។ ប៉ុន្តែដោយយោង ទៅតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ និងចម្លើយ របស់ជនសង្ស័យ សមត្ថកិច្ច បានកសាង សំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សហការី