ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្រ្កាបឈើអារជិត២ម៉ែត្រត្រីគុណប្រគល់មន្រ្តីបរិស្ថានបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី យឿន ថា អនុប្រធានមន្ទីរភស្ភុភារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំកងកម្លាំងចុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងនោះដកហូតឈើអារលេខ២ចំនួន ៥០សន្លឹក ស្មើរនឹងជិត ២ម៉ែត្រត្រីគុណប្រគល់មន្រ្តីបរិស្ថានបន្តនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំ ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ត្រី យឿន ថា បានឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងបង្រ្កាបឈើអារ(ញាតិជន) និងដកហូតនូវវត្ថុតាងនេះរួមមាន ឈើអារប្រភេទលេខ២ ចំនួន ៥០សន្លឹក ស្មើរនឹងចំនួន ១,៧៦៧ម៉ែត្រត្រីគុណ វត្ថុតាងជាលទ្ធផលបច្ចុប្បន្នបានប្រគល់ឲ្យមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស) ដើម្បីបំពេញសំណំបែបបទ និងចាត់ការបន្តតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖