ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿងបុករះម៉ូតូពីរគ្រឿងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនិងកន្លែងនិងបីនាក់ទៀតរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ត្រង់ចំណុចភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុពួកគាត់ឃើញរថយន្ត មួយគ្រឿងម៉ាកហ៊ីណូ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ៣C.៤៤១៦ សណ្តោងរ៉ឺម៉ក អ្នកបើកបរមិនឈ្មោះ និងទីលំនៅ បើកបរពីកើតទៅលិច ។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខកណ្តាល ១G.៧០៨៣ បើកបរដោយឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្នារ ក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ ។ ក្នុងនោះមានអ្នករួមដំណើរជាមួយ ឈ្មោះ ពេជ្រ ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិល្អក់ ឃុំកំពង់ថ្មស្រុកសន្ទុកខេត្តកំពង់ធំដែលកំពុងបើកបញ្ជ្រាសទិសគ្នារួចរថយន្តបានបន្តទៅប៉ះម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ សេរី២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ ១D.៦៨០ ។
អ្នកបើកបរឈ្មោះ សួស ធី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទងឌុបប្រពន្ធ ឈ្មោះ សយ ចន្ធូ អាយុ ៤២ឆ្នាំ ដែលបើកស្របទិសគ្នាបណ្តាលឲ្យឈ្មោះនៅចំណានស្លាប់នៅនិងកន្លែនិងបីនាក់ទៀតរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ។ អ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជនសម្ភពសុខណាកំពង់ស្ពឺ ៕ សេនាស័ក្តិ