ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់​ស្លាប់​និង៣នាក់​ទៀត​រងរបួស​ធ្ងន់ដោយសារឡានកៀរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កាលពី​រសៀល​ថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយគ្រឿង​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​និង​កន្លែង​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់ ។

ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ៣៨-៣៩ ត្រង់ចំណុច​ភូមិ​ស្លា ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត មួយគ្រឿង​ម៉ាក​ហ៊ី​ណូ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣C.៤៤១៦ សណ្តោង​រ៉ឺម៉ក អ្នកបើកបរ​មិន​ឈ្មោះ និង​ទីលំនៅ បើកបរ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ សេរី២០០៨ ពាក់​ស្លាក​លេខ​កណ្តាល ១G.៧០៨៣ បើកបរ​ដោយ​ឈ្មោះ នៅ ចំណាន ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ខ្នារ ក្រាំងធ្នុង ស្រុក​បាទី ខេត្តតាកែវ ។ ក្នុងនោះ​មាន​អ្នករួមដំណើរ​ជាមួយ ឈ្មោះ ពេជ្រ ណាក់ ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​ខេត្តកំពង់ធំ​ដែល​កំពុងបើក​ប​ញ្ជ្រា​សទិស​គ្នា​រួច​រថយន្ត​បាន​បន្តទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ១២៥ សេរី២០០៨ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១D.៦៨០ ។

អ្នកបើកបរ​ឈ្មោះ សួស ធី ភេទ​ប្រុស អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ព​ពាយ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង​ឌុប​ប្រពន្ធ ឈ្មោះ សយ ច​ន្ធូ អាយុ ៤២ឆ្នាំ ដែល​បើក​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ឈ្មោះ​នៅ​ចំណាន​ស្លាប់​នៅ​និង​ក​ន្លែ​និង​បីនាក់​ទៀត​រងរបួស​ធ្ងន់ ។ ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​រត់​គេចខ្លួនបាត់ ។ អ្នករងរបួស​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សម្ភព​សុខ​ណា​កំពង់ស្ពឺ ៕ សេនាស័ក្តិ


ចែករំលែក៖