ខេត្តកំពង់ស្ពឺ: កាលពីវេលាម៉ោង៤រសៀលថ្ងៃសៅរ៍ ១០រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ស្ត្រីម្នាក់ទិញផ្លែកំពីងរាជមកហូប ហើយបានស្លាក់គ្រាប់ផ្លែកំពីងរាជបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មបំផុត ។
សាក្សីពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទិញផ្លែកំពីងរាជហូប ស្រាប់តែស្លាក់គ្រាប់កំពីងរាជស្លាប់ភ្លាមៗនៅនឹងកន្លែង។
មន្ត្រីជំនាញបានចុះមកពិនិត្យសាកសពខាងលើ ហើយក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារស្លាក់គ្រាប់កំពីងរាជពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ រងគ្រោះឈ្មោះ ឡុង សេម ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុនោះតែម្តង ៕