ព័ត៌មានទាន់ហេតុការណ៍៖

ទិញ​ផ្លែ​កំពីងរាជ​មក​ហូប​ធ្វើឲ្យស្ត្រីម្នាក់ស្លាក់​គ្រាប់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​: កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ត្រី​ម្នាក់​ទិញ​ផ្លែ​កំពីងរាជ​មក​ហូប​ ហើយបានស្លាក់​គ្រាប់​ផ្លែកំពីងរាជ​បណ្តាល​ឲ្យ​ស្លាប់យ៉ាងអាណោចអាធ័មបំផុត ។

សាក្សីពីប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ត្រីរងគ្រោះបាន​ទិញ​ផ្លែ​កំពីងរាជ​ហូប ស្រាប់តែ​ស្លាក់​គ្រាប់​កំពីងរាជ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​

មន្ត្រី​ជំនាញ​បាន​ចុះមក​ពិនិត្យ​សាកសព​ខាងលើ ហើយ​ក្រុមគ្រួសារ​ទទួលស្គាល់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ស្លាក់​គ្រាប់​កំពីងរាជ​ពិតប្រាកដ​មែន​ រួចប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ​ចំណុច​ភូមិ​ត្រពាំង​សាប ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​។ ​​រងគ្រោះ​ឈ្មោះ ឡុង សេម ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុនោះតែម្តង ៕


ចែករំលែក៖