ខេត្តកំពង់ឆ្នាំងៈ នៅទូទាំងខេត្តកំពង់ឆ្នាំងប្រារព្ធមិទ្ទិញ ខួបអនុស្សាវរីយ៍លើកទី៦៧ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនារកសម្លេងបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្រ្តនិតិកាលទី៦ បានធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន លោក គុយ សុផល តំណាងលោក វាំង គង់ សំអុល សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពី លោក ត្រាំ អ៉ីវតឹក ,លោកស្រី ជូ ប៊ុនអេង,លោក ឈួរ ច័ន្ទឌឿន ព្រមទាំងក្រុមការងារថ្នាក់កណ្តាល,ខេត្ត,ក្រុង,ស្រុក បានដឹកនាំសមាជិកសមាជិកាតំណាងគ្រួសារ គណបក្សបក្សប្រជាជនកម្ពុជា ចំនួន៤៥.០០០នាក់ ស្តាប់សេចក្តីថ្លែងការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ដង្ហែក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងខេត្តកំពង់ឆ្នាំង ផងដែរ ៕