ព័ត៌មានទាន់ហេតុការណ៍៖

ឆេះស្ថានីយប្រេងមួយកន្លែងស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ធំ: កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១១​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ មានករណីអគ្គិភ័យឆេះ ស្ថានីយប្រេងសាំងមួយកន្លែង ស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ បង្កការភ្ញាក់ផ្អើល ។

ប្រភពរាយការណ៍ថា ម្ចាស់ស្ថានីយឈ្មោះ កៅ ប៊ុនថេង ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើង នៅពេលរថយន្តប្រេងសាំង កំពុងបូមប្រេងចូលស៊ីទែន ហើយពេលនោះ ជាងកំពុងផ្សាដំបូលផ្ទះនៅជាប់គ្នា ធ្វើឲ្យកម្ទេចផ្កាភ្លើងធ្លាក់ខ្ទាតមកប៉ះសាំង បណ្តាលឲ្យឆាបឆេះតែម្តង។

ហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួស ឬខូចខាតទ្រព្យសម្បតិ្តឡើយ ខណ:ម្ចាស់បានពន្លត់ ទាន់ពេលដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ អស់ចំនួន៦បំពង់ប៉ុណ្ណោះ ៕


ចែករំលែក៖