ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទរត់មិនរួចត្រូវប្រជាពលរដ្នតាមចាប់ប្រគល់ជូនសមត្ថកិច្ចវាយខ្នោះ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវប្រជាពលរដ្ន តាមចាប់បានភ្លាមៗ ហើយបានប្រគល់ជូនសមត្ថកិច្ចមូលដ្នានវាយខ្នោះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីនារីម្នាក់បានសម្រេចតែរត់មិនរួច ចំណែកបក្សពួកវាម្នាក់បើកម៉ូតូជិះគេចខ្លួនបាត់សម្រោលតែមង្ត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវកម្ពុជាក្រោម ក្នុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌគោក​ រាជធានីភ្នំពេញ​ ។

ជនសង័្សយមាន ឈ្មោះ កើត វិសាល ហៅ ​ទី ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរស្នាក់ មិនពិតប្រាកដ ។

បើតាមសម្ដីប្រជាពលរដ្ន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីម្នាក់បានជិះម៉ូតូស្រែកចោរៗ ស្រាប់តែមាន ជនសង្ស័យខាងលើជិះម៉ូតូ២នាក់ ដែលបាន ធ្វើសកម្មភាពហើយបានឆក់ទូរសព្ទដៃ របស់នារីរងគ្រោះខាងលើ ទើបខ្លួនស្រែកចោរៗដើម្បីអោយគេជួយដេញចាប់ ក៏បានផ្អើលដល់ប្រជាពលរដ្ននៅក្បែលនោះ ជួយដេញតាមចាប់បានទើប ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ២តែម្តង ។ ចំណែកបក្ខពួកវាម្នាក់បើកម៉ូតូជិះគេចខ្លួនបាត់សម្រោល ។

ក្រោយកើតហេតុនារីរងគ្រោះបានរើសយកទូរស័ព្ទដៃរបស់ខ្លួនហើយបានជិះចេញពីកន្លែងកើតហេតុដោយមិនបានទៅដាក់ពាក្យដណ្ដឹងនៅប៉ុស្តិ៍ផ្សារដេប៉ូ២នោះទេ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ផ្សារដេប៉ូ២ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖