ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹង​ធ្លាក់​ខ្លួន​ក្រលំបាក​របស់​តារាចម្រៀង​ ចាន់ សម័យ​ បានធ្វើឲ្យតារាជើងចាស់មួយចំនួននៅស្ងៀមមិនជួយមិនបាន

ចែករំលែក៖

ភ្នំពេញ ​៖​ ​ដំណឹង​ធ្លាក់​ខ្លួន​ក្រលំបាក​របស់អតីតតារាចម្រៀង​ល្បីឈ្មោះ​ លោក ចាន់ សម័យ សុះសាយនោះ បានធ្វើឲ្យតារា​សម្តែង​ជើងចាស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បន្តនៅស្ងៀម មិនជួយមិនបាន ។

នាងបាន​យក​សម្ភារៈ​និង​ថវិកា​​ទៅ​ឧបត្ថម្ភ​ជួយ​ឧបត្ថម្ភដោយផ្ទាល់ ដើម្បីសម្រួល​ការខ្វះខាត​ខ្លះៗដល់គ្រួសារ​របស់លោក ចាន់ សម័យ ដែលជាតារាចំរៀងពេញនិយបសម័យឆ្នាំ២០០០នោះ ។

ស៊ិន ឧ​ត្ត​ម​ផល្លា បាន​សរសេរ​បង្ហោះពាក្យពេជន៍លើបណ្តាញសង្គម ដោយ​ភ្ជាប់​ជាមួយ​រូបភាព​របស់លោក ចាន់ សម័យ​ ផងដែរថា ​ថ្ងៃនេះ​នាង​ខ្ញុំ​បានមក​ដល់ផ្ទះ​លោក ចាន់ សម័យ និង​បាន​នាំ​យក​អំណោយ​ក៏ដូចជា​ថវិកា​ផ្ទាល់ខ្លួន​របស់​នាង​ខ្ញុំ​មក​ជូន​គាត់​ និង​ក្រុមគ្រួសារ​។ ​សូម​ថ្លែងអំណរគុណ​ដល់​ប្អូន​ម្លិះរួត​កាត់ដេរ​ ដែល​បាន​ជូន​ថវិកា​ដល់​លោក ចាន់ សម័យ ចំនួន​៤​ម៉ឺន​រៀល​ និង​ប្អូន Angel Locsin ចំនួន​១៥​ម៉ឺន​រៀល ៕


ចែករំលែក៖