ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺឡើងឈាមរ៉ាំរ៉ៃបណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់លាចាកពីលោកនេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងដឹង ៨និង៣០នាទីព្រឹក មានករណីមនុស្សដេកស្លាប់ម្នាក់ នៅផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ តាល់ រី ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់ឈ្មោះ ហ៊ាន សារិន ភេទប្រុស អាយុ ៣០ឆ្នាំ​ នៅភូមិឃុំជាមួយ ត្រូវជាកូនបង្កើត បានបំភ្លឺថា÷ ម្ដាយរបស់គាត់មានជម្ងឺឡើងឈាម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៨ក្រោយពេលបាយរួចម្ដាយគាត់បានចូលដេក លុះដល់ម៉ោងប្រហែល ៣ មេឃធ្លាក់ភ្លៀងកូនខ្ញុំបាទបានយំ ពេលនោះម្ដាយខ្ញុំបាទបានស្រែកហៅខ្ញុំឲ្យមើលកូនម្ដេចបានវាយំ ហើយលឺសម្លេងគាត់ក្អក ៣ទៅ៤ដង ក៏ដេកទៀត ភ្លឺឡើង ខ្ញុំមិនបានហៅគាត់ទេ ព្រោះឃើញគាត់សម្រាក លុះដល់ម៉ោង ៨និង៣០នាទីព្រឹក មិនឃើញគាត់ចុះមកដី ខ្ញុំបាទក៏ឡើងលើផ្ទះដើម្បីដាស់គាត់ ស្រាប់តែគាត់បានស្លាប់បាត់ទៅហើយមិនដឹងពីពេលណាទេ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញ និងប៉ុស្ដិ៍ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានចុះដល់កន្លែងកើត ហេតុពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព មិនមានអ្វីគួរឲ្យកត់សម្គាល់សឡើយ សាកសពពិតជាស្លាប់ដោយសារជំងឺឡើងឈាម (គាំងបេះដូង)ដោយខ្លួនឯងប្រាកដមែន ដោយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌណាមួយឡើយ ។

សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖