ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៖ ​ថ្ងៃទី​១១ ខែកក្កដា មនុស្សស្លាប់ របួសស្រាល និងធ្ងន់សរុប៧នាក់

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ទូទាំងប្រទេស​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​កើតឡើង​ចំនួន​៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​, របួសស្រាល​ម្នាក់​នាក់ និង​របួសធ្ងន់​៣​នាក់​។ ​​

ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៤​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៤​គ្រឿង រថយន្ត​តូច​៣​គ្រឿង និង​ម៉ូតូ​រ៉ឺម៉ក​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ និង​មិន​គោរព​សិទ្ធិ​។​

​ប្រភពបញ្ជាក់ថា រយៈ​១១​ថ្ងៃ នៃខែកក្កដា ឆ្នាំ២០២៨នេះ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងទូទាំងប្រទេស​ចំនួន​៨២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥២​នាក់ រងរបួស​ធ្ងន់​ចំនួន​៨៩​នាក់ និង​ស្រាល​ចំនួន​៧៥​នាក់​ផងដែរ ៕


ចែករំលែក៖