ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៧និង៤៩នាទី ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកនិងម៉ូតូបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅនឹងកន្លែង កើតហេតុ ៗនេះបានកើតឡើងនៅលើផ្លូវជាតិលេខ ៦២ចន្លោះគីឡូម៉ែត្រលេខ ១៦-១៧ ចំនុចភូមិបុសវែង ឃុំសាលាវិស័យ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិឃុំកើតហេតុបាន ជិះម៉ូតូម៉ាកyamahaពណ៏ខ្មៅគ្មានស្លាកលេខ (ខូចខាតទាំងស្រុង)ស្លាប់ ។
ចំណែករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-2129(ខូចខាតទាំងស្រុង)អ្នកបើកបរឈ្មោះ អឿន លីការ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
មូលហេតុដោយសារអ្នកបើកបរម៉ូតូបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន គួបផ្សំអ្នកបើកបររថយន្តបើកបរដោយមានល្បឿនលឿននិងមិនគោរពស្លាកសញ្ញា ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាង ព្រមទាំងអ្នកបើកបររថយន្ដត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាស្រុកប្រាសាទបល្ល័ង្ក ៕ ប៊ុនរិទ្ធី