ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្រេចចិត្ដចង.កធ្វើអត្ដឃាតនៅក្នុងផ្ទះបាយរបស់ខ្លួនដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្ដិអ្វីបានជាសម្រេចចិត្ដចង.កធ្វើអត្ដឃាតសម្លាប់ខ្លួន នៅក្នុងផ្ទះបាយយ៉ាងអាណោចអាធ័ម បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង៥៥នាទី ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចង.ស្លាប់មានឈ្មោះ សល់ តាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ហុង ស៊ូយ ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបានឲ្យដឹង នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវជាកូនរបស់គាតមានអក្ការៈមិនស្រួលខ្លួន ឈឺក្បាល ភ្លាមនោះរូបគាត់ជាម្ដាយក៏មានជនរងគ្រោះទៅមណ្ឌលសុខភាពឃុំសំរោងលើ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ ។ ក្រោយពីពិនិត្យរួច ជនរងគ្រោះក៏បានត្រឡប់មកផ្ទះវិញ រហូតមកដល់ម៉ោងប្រមាណ១១និង១៥នាទី ជនរងគ្រោះបានឲ្យក្មួយរបស់ខ្លួនទៅទិញស្រាបៀរ២កំប៉ុងយកមកផឹក ក្រោយពីផឹករួច ជនរងគ្រោះក៏បានហូបបាយបានមួយសន្ទុះ ក៏ដើរទៅផ្ទះបាយ ។ ដោយម្ដាយជនរងគ្រោះមានការងឿងឆ្ងល់ ក៏ដើរចូលទៅក្នុងផ្ទះបាយ រួចគោះទ្វារក្នុងបន្ទប់ទឹកស្រែកហៅ តែជនរងគ្រោះមិនតប ក៏គាស់ទ្វារបន្ទប់ទឹកស្របា់តែឃើញជនរងគ្រោះបានចង.ស្លាប់ដោយខ្សែរគោបាត់ទៅហើយ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យសាកសព ។

ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានថា មានករណីខាងលើនេះ ភ្លាមនោះក៏ចុះទៅកន្លែងកើតហេតុ ដោយមានចូលរួមពីក្រុមប្រឹក្សាឃុំ ,គ្រូពេទ្យ ,មេភូមិ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចក៏ប្រគល់សាកសពដល់ក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖