ព័ត៌មានទាន់ហេតុការណ៍៖

លង់ខ្លួនប្រាណរហូតបានផ្ទៃពោះជាង១ខែ ខាងប្រុសអស់ចិត្ត ឈ្លោះប្រកែកបង្កទំនាស់

ចែករំលែក៖

ភ្នំពេញ៖ នាងម្នាក់ បន្ទាប់ពីបានលង់ចិត្តបង់ប្រាណរួមរស់នៅជាមួយបុរសម្នាក់ អស់រយៈពេល២ឆ្នាំ រហូតដល់ពេលនេះ នាង មានផ្ទៃពោះជាង១ខែ ខាងប្រុសចង់ដោះដៃមិនទទួលខុសត្រូវ ទើបបណ្ដាលឲ្យភាគីទាំងសងខាងឈ្លោះប្រកែកយ៉ាងខ្លាំង រហូតឈានដល់ខាងប្រុសវាយនារីដែលមានផ្ទៃពោះ១ខែនោះផ្អើលពេញផ្លូវ ។

អំពើហិង្សានេះកើតឡើងកាលពីយប់ ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពួកគេមិនត្រូវបានទម្លាយអត្តសញ្ញាណឲ្យដឹងនោះទេ ។

ប្រភពថា មូលហេតុដែលនាំឲ្យនាង និងគូស្នេហ៍ឈ្លោះគ្នានៅតាមដងផ្លូវនេះ ដោយសារតែបុរសជាសង្សារ ប្រើលិ្បច លួងលោម យកខ្លួនប្រាណនាង រួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ រយៈពេល២ឆ្នាំ រហូតដល់ពេលនេះ នាងមានផ្ទៃពោះជាង ១ខែ សង្សារបស់នាងមានសង្សាថ្មី ដោះដៃចេញពីនាង ចេះតែគេចមុខពីនាង លុះដល់ពេលនាងតាមមកទាន់ និងជួបបុរសជាសង្សារ ហើយនាងទាមទារឲ្យបុរសរូបនោះទទួលខុសត្រូវ តែបុរសនោះមិនព្រម ទើបកើតជាជម្លោះពាក្យសម្តី រហូតដល់មានការប្រតាយប្រតប និងឈានដល់ភាគីខាងប្រុសវាយភាគីនារីជាសង្សារ ។

កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍នាំអ្នកទាំងពីរមកកាន់ប៉ុស្តិ៍នគរបាលបឹងកេងកង២ ហើយមិនទាន់ដឹងថា មានដំណោះស្រាយបែបណាទេ ៕


ចែករំលែក៖