ព័ត៌មានទាន់ហេតុការណ៍៖

ទៅទារលុយគេបែរជាកូនបំណុលទារញកាំបិតដេញកាប់ចាប់បានវាយបែរកភ្នែកវិញ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទារប់ពីស្ត្រីម្នាក់ ជាម្ចាស់បំណុលបានទៅទារលុយពីកូនបំណុល បែរជាកើតជាទំនាស់ពាក្យសម្តី និងគ្នាទារញកាំបិតដេញកាប់តែភាគីខាងម្ចាស់បំណុលតដៃបណ្តាលឲ្យរបួសបែកភ្នែកម្ខាងហើយត្រវបានបញ្ជូនទៅសង្គ្រោះភ្លាមៗចំណែកមនុស្សចំនួន៤នាក់ទៀតត្រូវនគរបាលឃាត់ខ្លួន ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៥០នាទីព្រលប់ ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ភាគីខាងម្ចាស់បំណុល ឈ្មោះ ណាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ចំណែកប្តីឈ្មោះ សល់ អាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី រស់នៅក្នុងភូមិកើតហេតុខាងលើ ជាមួយស្រ្តីរងគ្រោះ ។ ចំណែកជនរងគ្រោះជាកូនបំណុល ឈ្មោះ ម៉ៅ ស្រីណុច ភេទស្រីអាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីឈ្មោះណាត បានទៅទារលុយពីកូនបំណុលឈ្មោះម៉ៅ ស្រីណុច ខណះទៅដល់ស្រាប់តែកូនបំណុល ជេរជ្រះឆ្អេះ ក៏កើតជាទំនាស់សម្តី ហើយត្រូវបានភាគីខាងកូនបំណុល ទារញកាំបិតយកមកគម្រាមកាប់ ទៅលើភាគីម្ចាស់បំណុល តែត្រូវបានតដៃវិញ បណ្តាលឲ្យបែរកមុខហូរឈាម ជាំមុខ ហើមភ្នែក ទើបផ្អើលឆោឡោ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ ហើយត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីម្ចាស់បំណុលទៅសាកសួរ នៅប៉ុស្តិ៍កាកាប១ ។

តាមសម្តីស្រ្តីជាម្ចាស់បំណុល បានឲ្យដឹងថា ស្ត្រីរងគ្រោះបាន ជំពាក់លុយគាត់ ដល់គាត់ទៅទារវិញ បែរជាចេញមករករឿង ប្រដាប់ដោយកាំបិតបុ័ងតោ មកគម្រាមកាប់ ទើបតដៃវិញ ដោយគ្មានសាច់ញាតិណាជួយចាប់ឲ្យវ៉ៃឡើយ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការឃាត់ជនដៃដល់រួមទារំងប្តីថែមទារំងមនុស្សប្រុសស្រី២នាក់ទៀតដែលត្រូវសាច់ញាតិជាប់ពាក់ព័ន្ធការជួយចាប់ឲ្យវាយផងដែរ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាខាងលើនេះ ក្រោយពីហៅមនុស្ស៤នាក់ ទៅសាកសួរនាំរួច សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្ស៤នាក់ ស្រី២នាក់ និងប្រុសម្នាក់ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖