ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីប្រពន្ធមួយគូស្លាប់យ៉ាងអាណោចអាធ័មក្នុងហេតុការណ៍ភ្លើងឆេះផ្ទះនៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីមនុស្សស្លាប់ក្នុង ភ្លើងឆេះផ្ទះ (ពីរនាក់ប្តីនឹងប្រពន្ធ) កាលពីថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២២ និង៣០នាទី នៅតំបន់អូរ ក្រពើភូមិអូរគគី ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពជនរងមានឈ្មោះ ១.ឈ្មោះ ប៉ាង ហន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើចំការ ជាប្ដី ២.ឈ្មោះ ហ៊ន ធឿនភេទ ស្រីអាយុ៣៨ឆ្នាំ មុខរបរធ្វើចំការ ជាប្រពន្ធ មានទីលំ នៅភូមិអូរគគី ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមប្រភពពីអ្នកនៅជិតឌិតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះប៉ាង ហន នេះកន្លងមកជាមនុស្សញៀនស្រារហូតដល់កើតជំងឺសរសៃប្រសាទ ចេះតែមានអការប្លែកៗ ដូចជា ឃើញគេមករកព័ទ្ធចាប់ខ្លួន, ចេះប្រច័ណ្ឌប្រពន្ធ និងអង្គុយក្នុងផ្ទះភ្លឹកតែម្នាក់ឯង ។

បើតាមឈ្មោះ ជឹម សុផល ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកជិត ខាងបានរៀបរាប់ថា ពីរនាក់ប្តីប្រពន្ធនេះជាអ្នកចំការបានទិញប្រេងសាំងទុកនៅលើផ្ទះខ្លួនចំនួនមួយប៊ិដុង៣០លីត្រ ទុកចាក់ម៉ា់ស៊ីនបាញ់ថ្នាំ និងម៉ាស៊ីនកាត់ឈើក្នុងចំការ ដោយពួកគាត់មានការធ្វេសប្រហែសទើបមានការឆាបឆេះផ្ទះ និងឆេះខ្លួនឯងបណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ទាំងពីរនាក់តែម្តង ។

កម្លាំងជំនាញខេត្ត និងស្រុកដឹកនាំដោយលោកវរ:សេនឺយ៍ទោ ប៉ោ គឹមថុង ឋាន:នាយរងការិយាល័យបច្ចេកទេសខេត្តកំពង់ធំចុះពិនិត្យកន្លែងកើតហេតុលទ្ឋផលនៃការពិនិត្យឃើញថា ភ្លើងបានឆេះផ្ទះ និងសាកសពសុះអស់ នៅសល់តែឆ្អឹង និងគំនរផេះ ។

ការសនិដ្ឋាន៖ការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់នេះ គឺដោយការធ្វេសប្រហែសទុកប្រេងសាំងនៅលើផ្ទះបណ្តាលឲ្យឆេះស្លាប់ ពិតប្រាកដមែន មិនមានពាក់ព័ន្ឋនឹងអំពើឃាតកម្មឡើយ ។

ក្រោយពិនិត្យកន្លែងកើតហេតុ និងសាកសពចប់ សមត្ថកិច្ចបានប្រគល់ទីកន្លែងកើតហេតុនេះជូនក្រុមគ្រួសារសពដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖