ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារគ្រឿងស្រវឹង បណ្ដាលឲ្យមនុស្ស២នាក់ របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយការពិសារស្រាហួសកម្រិត បានធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ឌុបគ្នាក្នុងល្បឿនលឿនគ្មានការប្រុងប្រយ័ត្នចាប់ហ្វ្រាំងទាំបង្ខំបណ្ដាលឲ្យបុកបោកទៅនឹងថ្នល់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ កែងផ្លូវ២២០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ បើកម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1FU-1789 បើកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូងទៅជើង ក្នុងល្បឿនលឿនពេកវ៉ារថយន្តវ៉ាក់អឺរថយន្តគេចចូលក្នុងក៏ចាប់ហ្រ្វាំងបោក បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ហើយសាច់ជាប់ម៉ូតូត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុខលាភមេត្រី ។

ក្រោយកើតហេតុជនរងគ្រោះទាំង២ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅបន្សល់ម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចតុមុខ ដើម្បីរង់ចាំបងប្អូនជនរងគ្រោះយកឯកសារម៉ូតូមកផ្ទៀងត្រឹមត្រូវរួចប្រគល់ឲ្យវិញ ៕ស តារា


ចែករំលែក៖