ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោតក្នុងនីតិកាលទី៦នេះក្នុងចំណោមគណបក្ស ទាំង២០មានគណបក្ស១០ប៉ុណ្ណោះដែលចេញឃោសនាពីគោលនយោបាយរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋ ។
តាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ. ប. តាមរយៈលោក ហង្ស ពុទ្ធា បាន ឱ្យដឹងថា គណបក្សដែលបានចេញធ្វើការឃោសនាទាំង១០រួមមាន ទី១គណបក្សខ្មែរ រួបរួមជាតិ, ២-គណបក្សសញ្ជាតិកម្ពុជា, ៣-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៤- គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, ៥-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, ៦-គណបក្សហ្វុ៊នស៊ិនប៉ិច, ៧-គណបក្ស យុវជនកម្ពុជា, ៨-គណបក្សធម្មាប្រជាធិប តេយ្យ, ៩-គណបក្សឆន្ទៈខ្មែរ និង១០-គណ បក្សប្រជាជនកម្ពុជា។ ដោយឡែកចំពោះ គណបក្ស១០ផ្សេងទៀតបានត្រឹមតែធ្វើ សកម្មភាពឃោសនាចាក់មេក្រូនៅក្នុង ទីស្នាក់ការរបស់ខ្លួនប៉ុណ្ណោះ ។
លោកបានបន្តថា គណបក្សដែលបានដង្ហែក្បួនឃោសនាដំបូងគេ ទី១-គណ បក្សប្រជាជនកម្ពុជាមានអ្នកចូលរួម៦ម៉ឺន នាក់, ទី២-គណបក្សហ្វុ៊នស៊ិនប៉ិចមានអ្នក ចូលរួម២.០០០នាក់ និងទី៣- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអ្នកចូល រួមប្រមាណ១៥.០០០នាក់ ។
លោកបានបន្ថែមថា ដើម្បីរក្សាបានភាព ត្រឹមត្រូវតាមច្បាប់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានរៀបចំឲ្យមានអ្នកសង្កេតការណ៍តាមឋានានុក្រមការងាររបស់ខ្លួនតាំងពីថ្នាក់ជាតិរហូតទៅដល់ថ្នាក់ឃុំសង្កាត់ ។
លោកក៏បានអំពាវនាវគ្រប់គណបក្ស នយោបាយទាំងអស់ត្រូវចូលរួមសហការឲ្យបានល្អទាំងការគោរពច្បាប់ក៏ដូចរួមជាមួយអាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ធទាំង អស់ដើម្បីឲ្យដំណើរការនៃការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅពេលខាងមុខប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងសច្ចៈ យុត្តិធម៌ត្រឹមត្រួវ ។
សូមបញ្ជាក់ថា តាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុញ្ញាត ឲ្យគណបក្សនយោបាយទាំងអស់ដែលមានសិទ្ធិឈរឈ្មោះបោះឆ្នោតក្នុងនីតិកាលទី ៦នេះមានសិទ្ធិបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់ខ្លួនរយៈពេល២១ថ្ងៃ ប៉ុណ្ណោះដោយចាប់ពីថ្ងៃទី៧ដល់២៧ ខែ កក្កដា ហើយបេក្ខភាពគណបក្សនយោ បាយនីមួយៗមានសិទ្ធិដង្ហែក្បួនទ្រង់ទ្រាយ ធំៗបាន៤លើក ៕ ហេង សូរិយា