ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវជាតិលេខ៤ព្រឹកនេះ ចរាចរត្រូវផ្អាកបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជំនន់ទឹកភ្លៀងបានជន់លិចផ្លូវជាតិលេខ៤នៅម៉ោង៥និង៣០ព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ។

មន្ត្រីជំនាញបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១០៦ លេខ១០៧ ហើយពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ និងកំពស់ទឹកលើស្ពានប្រហែលមួយម៉ែត្រ។

ពេលនេះចរាចរត្រូវបានផ្អាកបណ្តោះអាសន្នសិន។

ចំពោះមុខកម្លាំងកងរាជអាវុធហត្ថស្រុក និងស្នាក់ការ៤០២នៅកន្លែងកើតហេតុដើម្បីរៀបចំសណ្តាប់ធ្នាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖