ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១០នាក់ត្រូវនគរបាលបញ្ជួនទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនមនុស្ស១០នាក់ ទៅតុលាការក្នុងសំណុំរឿង២ផ្សេងគ្នា ក្រោយពីបញ្ចប់នីតិវិធីសាកសួររួចរាល់ ។

ការបញ្ជួននេះ ធ្វើឡើងកាលពីថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យដែលបញ្ជួនទៅតុលាការនៅព្រឹកនេះមាន២ករណីផ្សេងគ្នា ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកជាបន្តបន្ទាប់ ។ នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា ក្នុងនោះមាន២ករណីផ្សេងគ្នាករណីទី១មាន៥នាក់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។ ករណីទី២ ប្រើអំពើហិង្សាវាយកាប់គ្នាទៅវិញទៅមក៥នាក់ និងវត្ថុតាងមួយចំនួនផងដែរ ។

ក្នុងនោះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ដំណឹងមកកម្លាំងសមត្ថកិច្ចផង បើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីចុះបង្ក្រាបទាន់ពេល ៕ តុង​ សីហា


ចែករំលែក៖