ភ្នំពេញ៖ បុរសម្នាក់ សង្ស័យរត់តាក់សុីបេីករថយន្តបាឡែន ដឹកមនុស្ស៤នាក់ (ប្រុស៣ ស្រី១) សង្ស័យរថយន្តផ្ទុះកង់មុខខាងឆ្វេង ស្រាប់តែរថយន្តរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតទ្រូងផ្លូវ និងវៀចហេីយក្រោយកេីតហេតុរថយន្តមិនអាចបេីកទៅមុខបានក៏នាំគ្នាចុះពីលេីរថយន្តជិះម៉ូតូរត់គេចខ្លួនអស់បន្សល់រថយន្តបង្កនៅកន្លែងកេីតហេតុ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលសមត្ថកិច្ចចុះមកវាស់វែង កាលវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ២U-១២៣១បង្កហេតុបេីកតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជេីងមកត្បូងស្រាប់ជ្រុលទៅបុកក្បាលព្រួញពុះចែកផ្លូវបណ្ដាលបែក និងខូចខាតទ្រូងផ្លូវចំណែករថយន្តបង្កនៅចតកន្លែងកេីតហេតុតែអ្នកបេីកបររថយន្តបាឡែនមិនបាននៅទេហេីយពេលសមត្ថកិច្ចចុះមកដល់មិនបានឃេីញប្រុសឬក៏ស្រីជាអ្នកបេីកបររថយន្តបាឡែននោះទេកហរោយកេីតហេតុរថយន្តបង្កបុកទ្រូងផ្លូវជាសម្បត្តិរដ្ឋក៏ទំនាក់ទំនងការិយាល័យនគរបាលចរាចរណ៍វាស់វែងស្នងការរាជធានីភ្នំពេញចុះមកយករក្សាទុករងចាំស្រាយតាមក្រោយ ៕ ស រស្មី