ព័ត៌មានទាន់ហេតុការណ៍៖

(បច្ចុប្បន្នភាព)៖ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា​បានធ្វើបច្ចុប្បន្នភាពស្តីអំពីស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុងដូចខាងក្រោម៖

«មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល នៅផ្នែកខាងក្រោម (ម្តុំស្ពានស្រែអំបិល) បានបន្តកើនឡើងបន្តិចបន្ថែមទៀត ខណៈនៅផ្នែកខាងលើ (តំបន់ជំនន់ដែលលិចចូលភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ទឹកមានសភាពនឹងថ្កល់ ។ ដោយឡែក ទឹកជំនន់នៅតាមបណ្តាព្រែកនានានៅក្នុងស្រុកមណ្ឌលសីមា កោះកុង និងស្រុកថ្មបាំង បានបន្តស្រកចុះមករកភាពប្រក្រតីវិញហើយ » ៕


ចែករំលែក៖