ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់នៅ​ក្រុង​សំរោង​

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃ​ពុធ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​៣៩​នាទី មាន​កណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ដ​និង​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត នៅលើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤-៥ ស្ថិតក្នុង​ភូមិ​គី​រី​វន្ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ យ៉​ម យឿ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ព្រិច សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក្ស RX.300 រត់គេចខ្លួន​បាត់ បន្សល់ទុក​នៅ​រថយន្ត​នៅ​កន្លែងកើតហេតុ ។

ករណីនេះ រថយន្ត​ខូច​ស្រាល​១​គ្រឿង និង​ម៉ូតូ​ខូច​ធ្ងន់ ។

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​ភាគី​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ ។

​បច្ចុប្បន្ន នគរបាល​ចរាចរណ៍​បាន​វាស់វែង និង​នាំយក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕ ប៉ែន នួន

 


ចែករំលែក៖