ព័ត៌មានទាន់ហេតុការណ៍៖

កែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិ៍បូរី ស្ថិតក្នុងឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្រសួងធនធានទឹក និងឧតុនិយមបានធ្វើសកម្មភាពកែលម្អប្រព័ន្ធធារាសាស្ត្រ​ទំនប់ពោធិ៍បូរី ឲ្យកាន់តែមានភាពល្អប្រសើរឡើង អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាច្រើនពាន់ហិកតា ។

ក្រសួងធនធានទឹក និងឧតុនិយមកាលពីយប់ថ្ងៃទី២២ ខែកក្កដា បានផ្សព្វផ្សាយអំពីសកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិ៍បូរី ស្ថិតក្នុងឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រភពបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ ទំនប់ពោធិ៍បូរី មានទំនប់អាងទឹកប្រវែង ៣.០០០ ម៉ែត្រ, សំណង់ទ្វារទឹក ០៤ កន្លែង និងសំណង់បង្ហៀរ ប្រវែង ៣០ ម ចំនួន ០១ កន្លែង ហើយប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ១.៥០០ ហិកតា និងស្រូវប្រាំង ៥០០ ហិកតា ៕


ចែករំលែក៖