ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាពេញទហឹងរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសបែកចិញ្ចើម និង២នាក់ទៀតរងរបួស្រាលខណៈជួបគ្រោះថ្នាក់ចរាចរម៉ូតូ និងម៉ូតូបុកគ្នា ។
ហេតុការនេះបានកើតឡើងកាលពីម៉ោង៦ និង២០នាទីព្រឹក ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនកើតគេឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ ១២៥ សឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GI.4713 បើកបរក្នុងទិសដៅពីកើតទៅលិចឆ្លងផ្លូវលុះឆ្លងបានពាក់កណ្តាល ក៏មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1P.1417 បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន គួរសម ហើយជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ម៉ូតូដែលបើកឆ្លងផ្លូវនោះពេញទំហឹងបណ្តាលដួលទាំងសងខាងធ្វើឲ្យយុវជនម្នាក់រងរបួសបែកចិញ្ចើមខាងឆ្វេង ចំណែកភាគីម្ខាងទៀត និងអ្នករួមដំណើររងរបួសស្រលដោយម៉ូតូរងការខូចខាតដូចគ្នា ។

ក្រោយកើតហេតុ ក៏មាននគរបាលផ្នែកចរាចរចុះមកធ្វើការវាស់វែងក្រោយ មកភាគីទាំងពីរបានចរចាដោយស្មើគ្នាអ្នករបួសទៅព្យាបាលរបួស និងយកម៉ូតូទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួនបញ្ចប់នៅកន្លែងកើតហេតុ៕
តុង សីហា


ចែករំលែក៖