ភ្នំពេញ៖ នៅព្រឹកថ្ងៃ ពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដូនពេញ បានបើកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក តំណាងយោធាភូមិភាគពិសេសខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និង លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញបានកំណត់យករបៀបវារៈប្រជុំដូចខាងក្រោម៖
១-ការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងថ្ងៃបិទយុទ្ធនាការឃោសនាបោះ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ។
២-ការងារអនាម័យបរិស្ថានក្នុងមូលដ្ឋាន ។
៣-ការងារផ្សេងៗ ៕ ស តារា