ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ បន្ដចុះជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម សកម្មជន និងតំណាងខ្មែរឥស្លាមដែលគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ មកដល់រសៀលថ្ងៃពុធ១៣កើតខែទុតិយាសាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២៥ កក្កដា ២០១៨នេះ យុទ្ធនាការសំណេះសំណាលឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា របស់គណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា បានបន្តមកដល់ ខណ្ឌជ្រោយចង្វារ ដែល ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបល្សប្រជាជនកម្ពុជា និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលភ្នំពេញ ដែលបានចុះជួបសកម្មជន និង តំណាងអ្នកគាំទ្រគណបក្ស ប្រជាជន យុវជន លោកគ្រូ អ្នកគ្រូ ទូទាំងខណ្ឌជ្រោយចង្វារ ខ្ទង់ពាន់នាក់ ដែលមលប្រមូលផ្តុំនៅសួនច្បារ ភូមិឯករង្សី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក អូស្មាន ហាសាន់ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមកុំជឿតាមការញុះញង់ បំបែកបំបាក់របស់ជនអគតិមួយមួយក្តាប់តូច ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាពនៅកម្ពុជា និងសូមអំពាវនាវឱ្យពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តធ្វ់ទៅនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី និង នៅជម្លប់កក់ក្តៅដល់យើងទាំងអស់គ្នាតទៅមុខជាបន្តបន្ទាប់ ។

លោកបន្តថា ៖ មានតែគណបក្ស ប្រជាជនកម្ពុជាមួយគត់ ដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានសាងគុណបំណាច់គ្រប់បែបយ៉ាង តាម រយៈបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ព្រមទាំងបានកសាង អភិវឌ្ឍន៍ រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ កសាងការពារសន្តិភាព ជូនប្រជាជាតិ ៕ សំរិត


ចែករំលែក៖