ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលដាក់ផែនការបញ្ចុះតម្លៃអគ្គិសនីនៅឆ្នាំ២០១៩

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានដាក់ផែនការបញ្ចុះតម្លៃអគ្គិសនីជាបន្តបន្ទាប់ ពិសេស ក្នុងឆ្នាំ២០១៩ដើម្បីលើកស្ទួយដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ឡើងថែមទៀត ។

លោក វិចទ័រ សូណា អ្នកនាំពាក្យក្រសួង រ៉ែនិងថាមពលបានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩ខាងមុខនេះតទៅរាជរដ្ឋាភិ បាលកម្ពុជានឹងចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនីនៅទូទាំងប្រទេសដើម្បីចូលរួមកាត់បន្ថយការចំណាយប្រចាំខែរបស់ប្រជាពលរដ្ឋក៏ដូចជាទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀតផងដែរ ។

លោកបានបន្តថា គម្រោងបញ្ចុះតម្លៃ អគ្គិសនីជាបន្តបន្ទាប់នេះ ខណៈដែលរាជ រដ្ឋាភិបាលកម្ពុជាបានសាងសង់ទំនប់វារី អគ្គិសនី និងប្រភពថាមពលផ្សេងៗជាច្រើនដែលអាចកាត់បន្ថយការបញ្ជាទិញថាមពលពីប្រទេសជិតខាង ។

ម្យ៉ាងវិញទៀតតាមផែនការរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៩ខាងមុខ នឹងបញ្ចុះតម្លៃមកត្រឹម៣៨០រៀលក្នុង១ គីឡូវ៉ាត់ម៉ោង។ ចំពោះលំនៅឋានប្រើពី១-១០គីឡូវ៉ាត់ម៉ោងក្នុង១ខែ និងតម្លៃ៤៨០ រៀលក្នុង១គីឡូវ៉ាត់ម៉ោងសម្រាប់លំនៅឋានប្រើពី១១-៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ៕ ហេង សូរិយា


ចែករំលែក៖