ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីសិស្សសាលា២នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀបុកបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងស្រីសិស្សសាលា២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញមួយទំហឹង នៅវេលាម៉ោហ១០និង៣០នាទី ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្តាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់២នាក់ ឈ្មោះ សឿន វ៉ាន់ទីន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស (របួសក្បាលផ្នែកខាងក្រោយ) ជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ- 0966 រួមដំណើរឈ្មោះ ហួរ ជាលីន ភេទស្រី អាយុ១២ឆ្នាំ មុខរបរ សិស្ស (របួសស្មារទាំងសងខាង ធ្ងន់)។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

រីឯភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AC -9063 ជិះដោយឈ្មោះ ធី ជា ភេទប្រុស អាយុ៣២ឆ្នាំ (របួសស្រាល ) រួមដំណើរម្នាក់ឈ្មោះឆាត សារូ ភេទស្រី អាយុ៣៧ឆ្នាំ (របួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ត្រូវាប្តី-ប្រពន្ធមានទីលំនៅ ភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញក្មេងស្រីជាសិស្សសាលាជិះម៉ូតូដោយមានគ្នា២នាក់ ធ្វើដំណើរពីត្បូងមកជើងតាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្លងថ្នល់ពីកើតទៅលិច ហើយក៏ត្រូវបានម៉ូតូមួយគ្រឿងទៀតធ្វើដំណើរស្របទិសគ្នាឈប់មិនទាន់បានបុកពេញមួយទំហឹង បណ្ដាលឲ្យក្មេងស្រីសិស្សសាលា២នាក់ទទួលរងរបួសធ្ងន់តែម្តង។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយ ដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ចំណែកមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖