ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងមកដល់ផ្ទះវាយប្រពន្ធបែកក្បាលត្រូវសមត្ថកិច្ចដាក់ខ្នោះ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចអធិការដ្ឋានគបាល បន្ទាយអំពិលឃាត់ខ្លួនកាលពីវេលាម៉ោង១៨ ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅផ្ទះជនសង្ស័យ ក្រោយពីបុសររូបនេះបានបង្កហិង្សាទៅលើស្រ្ដី ជាប្រពន្ធរហូតបង្កឲ្យមានរបួសស្នាមឈាមស្រោចពេញខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ព្រឿង អៀច អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ ។ ស្រ្ដីរងគ្រោះត្រូវជាប្រពន្ធឈ្មោះ ម៉ៅ ទឿង អាយុ៣៥ឆ្នាំ ។

សមត្ថកិច្ខបានបន្ដរថា មុនពេលកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវ៉ឹង រួចមកដល់ផ្ទះរករឿងប្រពន្ធកូនរហូតឃានដល់ការបង្កហិង្សាតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចករសាងសំណុំរឿងចាត់ការទៅតាមច្បាប់៕ ប៉ែន នួន


ចែករំលែក៖