ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូគេចមិនទាន់បុកគ្នារងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកព្រុស និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា គេចមិនទាន់បុកគ្នា រងការខូចខាតទាំងសងខាង អ្នកជិះម៉ូតូរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 8772 ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-5286។

អ្នកបើកម៉ូតូ និងរថយន្តខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកយឺតៗទិសដៅពីត្បូងទៅជើងតាមផ្លូវ៥៩៨ ខណ:នោះក៏ស្រាប់តែមានម៉ូតូខាងលើបើកយឺតៗតាមផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង គេចគ្នាមិនផុតក៏បុកគ្នាតែម្តងបណ្តាលឲ្យឆ្កូតរលាត់ថ្នាំមុខផ្នែកខាងឆ្វេង ។ រីឯម៉ូតូខូចខាតបន្តិចបន្តួចនិងអ្នកជិះម៉ូតូរបួសស្រាល ។

ក្រោយកើតហេតុភាគីទាំសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ភាគីខាងរថយន្តជួយចេញថ្លៃជួសជុលម៉ូតូចំនួន៨០ដុល្លារ ៕ អារុណរះ


ចែករំលែក៖