ប៉ោយប៉ែត៖ ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ ចូលតាមច្រកតំបន់បឹងត្រកូន របស់ក្រុមហ៊ុនអង្គរសុខសារិទ្ធនៅតែមានការសង្ស័យការឃុបឃិតជាលក្ខណៈប្រព័ន្ឋ និងមន្ត្រីគយប្រចាំច្រកខាងលើ ។
ក្រុមឈ្មួញហាក់បីដូចជាមានការលាក់បាំង និងម្យ៉ាងទៀតពេលអ្នកសារព័ត៌មានចូលផ្ដិតថតយករួបភាពបានប្រើចរិតក្អេងក្អាង បែរជាពោលថា ជ្រូករបស់ខ្លួនមានច្បាប់ទៅវិញ ពេលសួរនាំឯកសារ តំណាងក្រុមហ៊ុនស្តី្រឈ្មោះ សុខ លាង មិនបានបង្ហាញ់នោះឡើយ ។
ព្រោះថាដោយសាការបង់ពន្ធចូលរដ្ឋមិនគ្រប កន្លងមកមន្ត្រីគយ ដែលគ្រប់គ្រងដោយលោក ញឹក ប៊ុនលេខ ប្រធានការរិយាល័យគយ និងរដ្ឋាករបឹងត្រកួន ជាមួយឈ្មួញជ្រូក ឈ្មោះ សុខ លាង អាយុជាង ៣០ឆ្នាំ តំណាងក្រុមហ៊ុនអង្គរ សុខ សារឹទ្ធ នាំជ្រូកចូលពីប្រទេសជិតខាងនោះ បានលាក់បាំងចំនួនជ្រូកដោយមានការឆ្លើយចំនួនខុសគ្នា ។
អ្វីដែលមិនគួរឲ្យជឿនោះគឺ ជ្រូកក្នុងមួយរថយន្ត មានចំនួនចាប់120ក្បាល ហើយក្នុងមួយថ្ងៃ នាំចូលជ្រូកពី៤រថយន្ត ឡើងទៅ ។ ម្យ៉ាងទៀត ជាករណីនាំចូលមិនប្រក្រតី ដែលរថយន្តធុនធំរបស់ថៃ បានដឹកជ្រូកចូលមកកម្ពុជា លក់ឲ្យឈ្មួញខ្មែរនៅទីតាំងមួយកន្លែងនៅក្បែររង្វង់មូល ផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ចំពោះមន្ត្រីជំនាញស្ថាប័នគយ បានឃុបឃិតគ្នាបន្លំប្រាក់ពន្ធ យកប្រាក់ពីការបន្លំពន្ធនោះ ចែកគ្នាដាក់ហោប៉ៅ ដោយមិនអើពើចំពោះការខិតខំប្រឹងប្រែងពីការត្រួតពិនិត្យគុណភាពនោះទេ ។
ដោយឡែកលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់បឹងត្រកួន ប្រាប់កន្លងមកផ្ទុយពីម្ចាស់ជ្រូកដែលនាំចូលត្រឹម១ក្រុមហ៊ុន តែស្ត្រីឈ្មោះ សុខ លាង ថាការនាំចូលជ្រូកខាងលើមានច្រើនក្រុមហ៊ុន ។
ចំពោះក្រុមមន្ត្រីពេទ្យសត្វបានប្រាប់កន្លែងសាងជ្រូកថា បច្ចុប្បនក្រុមហ៊ុននាំជ្រូកចូលមានបី គីក្រុមហ៊ុន អង្គរសុខសារិទ្ធ ក្រុមហ៊ុនប៊ុតចន្ធូ និងលឹម ប៊ុណ្ណា គ្រប ប៉ុន្តែក្រុមហ៊ុនដែលនាំជ្រូកចូលរាល់ថ្ងៃនេះ មានតែ១ក្រុមហ៊ុនគីក្រុមហ៊ុនអង្គរសុខសារិទ្ធ ។
អ្នកស្រុកលើកឡើងថា ចុះបើក្រុមហ៊ុននាំចូលតែ១ក្រុមហ៊ុន វាចាំបាច់សាងជ្រូកពីកន្លែងធ្វើអ្វី? ៕ វណ្ណា