ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកស្រាបៀរកម្ពុជាបង្កគ្រោះថ្នាក់បុកម៉ូតូ២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង រថយន្តកូរ៉េដឹកស្រាបៀរកម្ពុជា បានបង្កគ្រោះថ្នាក់បុកម៉ូតូ២នាក់ប្តីប្រពន្ធ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកស្រាបៀររបស់ក្រុមហ៊ុនកម្ពុជា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-1927 បើកបរដោយជនមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) មកដល់ចំណុចខាងលើ បានបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1662 បើកបរដោយឈ្មោះ វេង សាបុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានឌុបប្រពន្ធ ឡុងបុត ឈាងម៉ៃ អាយុ២៤ឆ្នាំ បណ្តាលឲ្យអ្នកបើកម៉ូតូ និងប្រពន្ធអ្នករួមដំណើររងរបួសតែម្តង ៕


ចែករំលែក៖