ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ដេកស្លាប់ដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តសៀមរាប៖ នាវេលាម៉ោងប្រហែល១៨:០០នាទី ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគ្រឹះណេតឈប៊ូទិករ៉េសុីដិនស្ថិតនៅក្រុមទី១ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប មានជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ ។

ជនរងគ្រោះឈ្មោះ MCCRANNJAKEBENJAMIN ភេទប្រុស ជនជាតិអូស្ត្រាលី កើតឆ្នាំ ១៩៧៥ ជនជាតិ អូស្រ្តាលីកាន់លិខិតឆ្លងដែន លេខPA ១៤០៩០៩៩ ជាភ្ញៀវទេសចរណ៍ចូលមកស្នាក់នៅបន្ទប់លេខ១ ភូមិគ្រឹះខាងលើ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ។

តាមការបំភ្លឺបុគ្គលិកភូមិគ្រឹះបានឲ្យដឹងថា នាវេលាម៉ោងប្រហែល១៨:០០នាទីថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៨ ដោយមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ខ្លួន ក៏បានដើរទៅគោះទ្វារបន្ទប់ តែគ្មានអ្នកឆ្លើយតបដោយមានការសង្ស័យខ្លួន ក៏បាននាំគ្នាគាស់ទ្វារបន្ទប់ចូលមើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែក្នុងបន្ទប់តែម្តង ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គរ ។

សាកសពត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរុស្សុី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត ៕ ប៊ុនរិទ្ធី


ចែករំលែក៖