ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណី គំរាមសម្លាប់ ដោយបង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង៥០នាទី ស្ថិតនៅចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ទីលំនៅផ្ទះមិនចាំលេខ ភូមិ អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
រីឯជនរងគ្រោះ ឈ្មោះ សុន គីមសា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ អាក់ទីវ ភីភល ទីលំនៅផ្ទះលេខ៣១អឺ០ ផ្លូវ ៥១ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាងដកហូតរួមមានម៉ូតូ១គ្រឿង ម៉ាកហ្វូមម័រអិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GD-3145 លេខតួ+ម៉ាស៊ីន 125067, ទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូន៨ផ្លើស លេខ 069 848 998 ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលដើម្បីកសាងសំណុំរឿង ៕ ស រស្មី