ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់សង្ស័យស្រវឹងស្រាជិះម៉ូតូធ្លាក់ចូលលូទឹកស្អុយ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូធ្លាក់​ចូលលូទឹកស្អុយបណ្តាល​ឱ្យ​ស្លាប់យ៉ាងអាណោចអាធ័ម។​

សមត្ថកិច្ចបាន​ឱ្យ​ដឹងថា​ហេតុការណ៍គួរ​ឱ្យ​ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៦៖៣០នាទី ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិចំការ​សំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។​

សពជនរងគ្រោះត្រូវបានគេស្គាល់​ឈ្មោះ ជឿត យ៉ាត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ គឺសង្ស័យស្រវឹងស្រាបានជិះម៉ូតូម៉ាក​វ៉េវ ពណ៌ក្រហម ពាក់​ផ៦លេខ បន្ទាយមានជ័យ១D៤១២៧ធ្លាក់ចូលប្រឡាយលូទឹកស្អុយបណ្តាល​ឱ្យ​ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

សពជនរងគ្រោះក្រោយពេលកើតហេតុត្រូវបានក្រុមមន្ត្រីជំនាញចុះធ្វើកោសល្យវិច័​យ និងបានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចេស្តា


ចែករំលែក៖