ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្រះចក ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទប៉ុនប៉ង​លួច​(​ម៉ូតូ​)

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​ឃាត់ខ្លួន​ ពីបទ ប៉ុនប៉ង​លួច​(​ម៉ូតូ​) កាលពី​ថ្ងៃ​សុក្រ ៧​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​និង​៣០​នាទីរសៀល នៅ​ចំណុច​មុខផ្ទះ​លេខ​៤​អឺ​០ ផ្លូវ​លេខ​៩០ ភូមិ​ទី​១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ហ៊ែ​ល ពេជ្រ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ និង​ឈ្មោះ ចំរើន ភា​រ៉ា​ន់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ (​ជនសង្ស័យ​ទាំង​២​នាក់​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន)​។

​វត្ថុតាង​ចាប់យក​បាន​មាន ៖ ដែក​សំប៉ែត​មុខស្រួច មាន​សោរ​លេខ​៨​រាង​អក្ស​រអិល​(L)​សំរាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០១ និង​ម៉ូតូ​ម៉ាក​C100​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ដែលមាន​លេខ​តួ​.​លេខ​ម៉ា​សី​ុ​ន​១០០៥៩២៨(​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​)​។​

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ដើម្បី​កសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការ​តាម​នីតិវិធីច្បាប់ ៕ ស តារា

 


ចែករំលែក៖