ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បង្ហូរសំរាមតាមទឹកភ្លៀង អាជ្ញាធរហៅមកព្រមាននិងឲ្យសង្កត់មេដៃសុំទោស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីសាលាក្រុងព្រះសីហនុឲ្យដឹងថា បុរសជនជាតិចិនម្នាក់ មុខរបរជាចុងភៅកាសុីណូ New Golden Wealth ដែលចាក់បង្ហូរសំរាមឲ្យហូរតាមទឹកភ្លៀងកាលពីថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្លូវទៅសាលា UME ត្រូវបានអជ្ញាធរកោះហៅចូលខ្លួនទៅកាន់សាលាក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី៣ សីហា ២០១៨ ដើម្បីផាកពិន័យជាប្រាក់តាមច្បាប់ និងបានឲ្យសរសេរកិច្ចសន្យាជាលាយលក្ខ័ណ៍អក្សរទាំងភាសារខ្មែរ និងភាសាចិន សុំទោសជាសាធារណៈ បញ្ឈប់មិនឲ្យមានករណីនេះលើកក្រោយទៀតឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ សីហា ២០១៨ ជនជាតិចិនរូបនេះ បានកាយសំរាមបង្ហូរតាមទឹកភ្លៀងនៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ហើយត្រូវបានទទួលការរិះគន់ពីមជ្ឈដ្ឋាននានាក្នុងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖