ព័ត៌មានទាន់ហេតុការណ៍៖

ទឹកទន្លេនៅខេត្តកំពង់ចាមបន្តស្រកចុះ ខណៈទឹកទន្លេមេគង្គលើ និងមេគង្គស្ទឹងត្រែង និងក្រចេះងើបឡើងបន្តិច

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ ។

ប្រភពបន្តថា មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គលើ ៖

១- ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,១៤ ម៉ែត្រ ។

២- ទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ ២១,៦២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,០៣ ម៉ែត្រ ។

៣- ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់ ១៥,០៦ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ) បើធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ ស្រកចុះ ០,០៥ ម៉ែត្រ ៕


ចែករំលែក៖