ព័ត៌មានទាន់ហេតុការណ៍៖

កូនភ្លោះវ័យកំលោះ​២នាក់ខឹងឪពុកម្តាយស្តីបន្ទោសបបួលគ្នាសម្លាប់ខ្លួន សង្គ្រោះបានម្នាក់

ចែករំលែក៖

ខេត្តរតនគិរីៈ យុវជនកូនភ្លោះពីរនាក់បងប្អូនបបួលគ្នាផឹកថ្នាំកណ្ឌៀរ សម្លាប់ខ្លួនដោយខឹង នឹងឪពុកម្តាយរបស់ខ្លួនស្តីបន្ទោសរឿងដើរលេងមិនជួយធ្វើការងារផ្ទះសោះ តែអកុសល្យប្អូនបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ឯបងជួយង្គ្រោះរួចផុតជីវិត​ ។

ហេតុការណ៍កូនភ្លោះផឹកថ្នាំសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃពុធ ១២ រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពពីមន្រ្តីនគរបាលផ្នែកសណ្តាប់ធ្នាប់ស្រុកលំផាត់បានឲ្យដឹងថា ករណីកូនភ្លោះ២នាក់ធ្វើអត្តឃាត ទី១.ឈ្មោះ ញ៉ាញ់ មាស អាយុ២៥ឆ្នាំ ជនជាតិខ្មៃរ មុខរបរកសិករ(ត្រូវជាបង)ជួយសង្គ្រោះរួចផុតជីវិត ។ ទី២.ឈ្មោះ ញ៉ាញ់ ទូច អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ (ត្រូវជាប្អូន) បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតគិរី ។

សាកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាប្រពៃណី និងម្នាក់ទៀតកំពុងសំរាកព្យាបាលនៅមន្ទីរពែទ្យខេត្ត ៕ ជីវ័ន្ត


ចែករំលែក៖