ព័ត៌មានទាន់ហេតុការណ៍៖

ល្បិចចាស់កំរិលរបស់មន្រ្ដីគ្រាប់ល្ពៅត្រូវបានលាតត្រដាង មន្រ្តីជលផលខេត្តកំពង់ធំចុះបង្រ្កាបបទល្មើសបំភ័ន្តភ្នែកមហាជន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រភពច្បាស់ការមួយបានឲ្យដឹងថា អ្នកបង់លុយត្រូវទុកមិនបង្រ្កាប់តែអ្នកមិនបង់លុយត្រូវកាប់បំផ្លាញ ដើម្បីឲ្យចូលខ្លួនចចារគ្នាសិន នេះជាល្បិចចាស់ (កៀងត្រីបញ្ចូលសោង) ។

ថ្មីៗនេះនាយផ្នែករដ្ឋបាលជលផលប្រាសាទសំបូរខេត្តកំពង់ធំ ចុះបង្រាបបទល្មើសនេសាទបំភ័ន្ត ភ្នែកមហាជន និងកាង បទល្មើស តូច ធំ ធ្វើឲ្យមហាជនដាក់ការសង្ស័យថា បានទទួលលាភសក្ការៈ ពីក្រុមអ្នកនេសាទខុសច្បាប់ និងចូលរួមប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យបាត់បង់ពូជត្រី ក្នុងរដូវបិទនេសាទ ។

បើទោះបីជារាជរដ្ឋភិបាលកម្ពុជាបិទឡូរនេសាទ ទាំងអស់ទូទាំងប្រទេស ក៏ដោយក៏ទិន្និផល ត្រីហាក់ដូចជាមិនសូវមានការកើនឡើងមកវិញដែរ ព្រោះមានមន្រ្តីជលផលមួយចំនួនឃុបឃិតជាមួយ អ្នកនេសាទខុសច្បាប់ និងទទួលលាភពីអ្នកទាំងនោះឲ្យប្រព្រឹត្តិបទល្មើសតាមអំពើចិត្ត ។

ជាក់ស្តែងកាលពី ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ មានមន្រ្តីជលផល មួយក្រុមដឹកនាំ ដោយលោក គូ ប៊ុនទឹង នាយផ្នែករដ្ឋបាលជលផល ប្រាសាទសំបូរ ដែលទទួលបញ្ជាដោយផ្ទាល់ពីលោក ប៉ែន វណ្ណរិទ្ធ នាយកខណ្ឌជលផល​ខេត្តកំពង់ធំ បានចុះទៅបង្រ្កាបទីតាំងមួយចំនួន នៅក្នុងតំបន់ ដូចជា អន្លង់ព្រីង ស្នូកចាប៉ី និងបឹងត្រើយបង្កង ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្ត ស្រុកសន្ទុក និងស្រុកបារាយ៍ ខេត្តកំពង់ធំ ។

ប៉ុន្តែនៅទីតាំងជិតគ្នា ត្រង់ចំណុចនេះដែរ បែរជាមិនមានការចុះបង្រ្កាប ទុកឲ្យរបាំងសាច់អួនលាតសន្ធឹងកាត់ទទឹងបឹង រាប់គីឡូម៉ែតមើលដាច់កន្ទុយភ្នែក និងមានទីតាំងមួយចំនួនទៀតជាន់ពន្លិចក្នុងទឹកជារូបភាពកាប់បង្គោលមួយចំនួនតូច ដូចជាធ្វើសកម្មភាព ចុះបង្រាប បិទបាំងភ្នែកមហាជន បើទោះបីជាមន្ត្រីជលផល ទាំងអស់នេះបានដឹងអំពីទីតាំងទាំងអស់នេះយ៉ាងច្បាស់ ក៏ដោយ ។ ​

សកម្មភាពទាំងអស់នេះបានធ្វើឲ្យមហាជន​ជាពិសេសអ្នកនេសាទផ្សេងទៀត ដាក់ការសង្ស័យថា “ការបញ្ជាដោយផ្ទាល់របស់ លោកនាយខណ្ឌជលផលខេត្តកំពង់ធំ ទៅកាន់លោក គូ ប៊ុនទឹង នាយផ្នែកជលផលប្រាសាទសំបូរ ចុះបង្រ្កាបលួចលាក់បំពួនបទល្មើស និងទទួលលាភសក្ការៈពីក្រុមអ្នកនេសាទ ខុសច្បាប់ទាំងអស់នេះ” ។

ឃើញសកម្មភាពមិនប្រក្រតីបែបនេះ ក្រុមអ្នកនេសាទដាក់ម៉ង សន្ទូច មានការសង្ស័យ និងរាការណ៍ មកលោក ជល ថាច នាយរងខ័ណ្ណជលផលខេត្តកំពង់ធំ ទើបលោកដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ បង្ក្រាបសាជាថ្មី រយៈពេលពីរថ្ងៃ បន្ទាប់ពីការចុះបង្រ្កាបរបស់លោក គូ ប៊ុនទឹង បានរកឃើញថា ការចុះបង្រ្កាបរបស់ លោក គូ​ ប៊ុនទឹង ដែលបញ្ជាដោយផ្ទាល់របស់លោក ប៉ែន វណ្ណរិទ្ធ ពិតជាមានការបំភ័ន្តភ្នែកមហាជនពិតមែន ។

ជាមួយគ្នានេះដែរ ក្នុងសកម្មភាពចុះបង្រ្កាបនេះ លោក ជល ថាច បានអនុវត្តន៍នៅទីតាំងជានពន្លិច និងទីតាំងក្បែរនោះ មានដូចជា បឹងព្រៃរាំង បឹងឆ្តោ បឹងខាន់ បឹងប្រចៅ អន្លង់ព្រីង បឹងគ្វៀត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក និងស្រុកបារាយណ៍ និងបានកាប់បំផ្លាញ រុះរើរបាំងសាច់អួន ចំនួន១ ៥០០ ម៉ែត្រ, ឡុក ចំនួ​ន១៣, លូ ចំនួន១៥មាត់,បង្គោលចំនួន៧០០ ដើម និងចាក់ត្រីលែងចំនួន២០គីឡូក្រាមផងដែរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖